Showing posts with label ខេត្តឧត្តរមានជ័យ. Show all posts
Showing posts with label ខេត្តឧត្តរមានជ័យ. Show all posts
Oddar Meanchey
Oddar Meanchey, or Thai: Udon Michai (Khmer: ឧត្ដរមានជ័យ IPA: [ʔutdɑː miən cɨj], Thai: อุดรมีชัย "Victorious Northwest") is a province (khaet) of Cambodia located in the remote northwest. It borders the provinces of Banteay Meanchey to the east, Siem Reap to the south and Preah Vihear to the east. Its
Click here youtube
Click here youtube
Posted by specialshowtoday at 2:34 AM 0 comments
Labels: ខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ(Oddar Meanchey )
ខេត្តឧត្តរមានជ័យ ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា។ ខេត្តឧត្តរមានជ័យមានទីរួមខេត្តនៅក្រុងសំរោង។
ភូមិវិទ្យា
ខេត្តឧត្តរមានជ័យស្ថិតនៅប៉ែកខាងជើងឈៀងខាងលិចនៃប្រទេសកម្ពុជា ដែលមានព្រំប្រទល់ៈ - ខាងជើងជាប់នឹងប្រទេសថៃគឺ៖ ខេត្តបូរីរ៉ាំ,សូរិន និង ស៊ីសាកេត ដែលមានប្រវែង២២៤គ.ម ខ័ណ្ឌចែកដីយើងនិងថៃដោយភ្នំដងរ៉ែក (គ្មានដីវាលរាបទេជាមួយ ប្រទេសថៃ គឺសុទ្ធតែភ្នំដោយមានតែច្រក៥សម្រាប់ចេញចូលប៉ុណ្ណោះគឺ៖ ច្រកជុបគគី,ច្រកថ្មដូន, ច្រកអូស្មាច់, ច្រកជាំសាង៉ាម និងច្រកព្រះប្រឡាយ ។ - ខាងត្បូងជាប់នឹងខេត្តសៀមរាប - ខាងកើតជាប់នឹងខេត្តព្រះវិហារ - ខាងលិចជាប់នឹងខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យមានចំងាយប្រមាណ ៤៣៩ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦អា និងកាត់តាមខេត្តកណ្តាល កំពង់ចាម និងបន្តដំណើរ តាមផ្លូវជាតិលេខ៦ ពីចំនុចបំបែកស្គន់កាត់តាមខេត្តកំពង់ធំ សៀមរាប ដល់ចំណុច ស្រុកក្រឡាញ់នៃខេត្តសៀមរាប មានផ្លូវបំបែកឆ្ពោះទៅទិសខាងជើងតាមផ្លូវលេខ ៦៨ ទៅកាន់ខេត្តឧត្តរមានជ័យ ។ ខេត្តមានផ្ទៃដីសរុប ៦ ១៥៨ គ.ម២។
ខេត្តឧត្តរមានជ័យមានអាកាសធាតុក្ដៅសើមដូចនៅទូទាំងប្រទេសកម្ពុជាដែរ។ រដូវក្ដៅចាប់ពីខែមិនាដល់ឧសភា(សីតុណ្ហភាពពី២៧ទៅ៣៥អង្សា) រដូវវស្សាចាប់ពីខែឧសភាដល់តុលា(សីតុណ្ហភាពពី២៤ទៅ៣២អង្សា និងសំនើម៩០%) និងរដូវរងារចាប់ពីខែវិច្ឆិការដល់ខែមិនា(សីតុណ្ហភាពណី២២ទៅ២៨អង្សា)
ខេត្តឧត្ដរមានជ័យចែកចេញជា៤ស្រុកនិងក្រុង១គឺ៖
រដ្ឋបាល
| កូដស្រុកនិងក្រុង | ឈ្មោះស្រុកនិងក្រុងជាភាសាខ្មែរ | ឈ្មោះស្រុកនិងក្រុងជាអក្សរឡាតាំង |
|---|---|---|
| ២២០១ | ស្រុកអន្លង់វែង | Anlong Veng |
| ២២០២ | ស្រុកបន្ទាយអំពិល | Banteay Ampil |
| ២២០៣ | ស្រុកចុងកាល់ | Chong Kal |
| ២២០៤ | ក្រុងសំរោង | Samraong |
| ២២០៥ | ស្រុកត្រពាំងប្រាសាទ | Trapeang Prasat |
ប្រជាសាស្ត្រ
ប្រជាជនក្នុងខេត្តឧត្តរមានជ័យសរុបមាន ១៦០ ១៩៦នាក់ក្នុងនោះមានបរុស ៨០ ៤៦៥នាក់ និងស្ត្រីចំនួន ៧៩ ៧៣១នាក់។ ចំនួនខុសគ្នារវាងបុរស និងស្ត្រីដែលមានលក្ខណៈខុសគ្នាធំធេងនោះគឺមាននៅក្នុងស្រុក ចុងកាល់ប៉ុណ្ណោះ ។ ចំណែកស្រុកអន្លង់វែង បន្ទាយអំពិល សំរោង និងត្រពាំងប្រាសាទ ចំនួនខុសគ្នារវាងស្ត្រី និងបុរសមានចំនួនតិច ។
ខេត្តឧត្តរមានជ័យមានផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ (ស្ថិតិខែមករា ២០០៧) ទាបជាងដង់ស៊ីតេប្រជាជនទូទាំងប្រទេស ដែលស្រុកសំរោងគឺជាស្រុកទីរួមខេត្តរបស់ខេត្តឧត្តរមានជ័យ ដែលមានសុវត្តិភាពជាងគេបង្អស់ បើប្រៀបធៀបជាមួយនឹងបណ្តាស្រុកដទៃទៀតក្នុងខេត្ត អំឡុងពេលធ្វើសង្គ្រាម ។ ស្រុកសំរោងមានប្រជាជនគិតជាភាគរយប្រមាណ ២៨% ស្រុកអន្លង់វែងប្រមាណ ១៨% ស្រុកបន្ទាយអំពិលប្រមាណ ២៦% ស្រុកចុងកាល់ប្រមាណ១៦% និងស្រុកត្រពាំងប្រាសាទប្រមាណ ១២% ។
តាមទិន្នន័យឃុំឆ្នាំ ២០០៧បានបញ្ជាក់ថាខេត្តឧត្តរមានជ័យមានចំនួនគ្រួសារសរុប ៣៣ ១៣៣គ្រួសារ ឯគ្រួសារជាមធ្យម ៤.៨៣ នាក់ក្នុងមួយគ្រួសារ និងចំនួនស្ត្រីជាមេគ្រួសារប្រមាណ ៣.៦៧៨ គ្រួសារ បើគិតជាភាគរយនៃចំនួនគ្រួសារសរុបគឺ ១៤.០៧ ភាគរយ ។ អត្រាស្ត្រីជាមេគ្រួសារតាមបណ្តាស្រុកបានបញ្ជាក់ថាស្រុកអន្លង់វែង មាន ចំនួនស្ត្រីជាមេគ្រួសារ ១៧.៥៥ ភាគរយ គឺច្រើនជាងស្រុកនានា ចំណែកស្រុកដែលមានចំនួនស្ត្រីជាមេគ្រួសារតិចជាងគេ គឺស្រុកត្រពាំងប្រាសាទ ដែលមានភាគរយស្ត្រីមេគ្រួសារប្រមាណ ១១.១១ ភាគរយ ។
សេដ្ឋកិច្ច
សេដ្ឋកិច្ចខេត្តឧត្តរមានជ័យ៩៣%ពឹងផ្អែកលើកសិកម្មហើយ៧%ទៀតពឹងលើការនេសាទនិងជំនួញ។ ដោយសារតែខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិមានសកម្មភាពគួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់សេដ្ឋកិច្ចខេត្ត។ ហេដ្ឋារចនាសំព័ន្ធសេដ្ឋកិច្ចខេត្តទទួលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លានាសម័យខ្មែរក្រហម។ ហេតុនេះការស្ដាររចនាសំព័ន្ធថ្មីមានសារសំខាន់ខ្លាំងណាស់សំរាប់សេចកិច្ចខេត្ត។
ខេត្តឧត្តរមានជ័យគ្មានស្ទឹងឬទន្លេហូរកាត់ទេ ប្រជាជនប្រើប្រាស់តាំងពីបូរាណរហូតដល់ពេល បច្ចុប្បន្ន គឺប្រើប្រាស់ទឹកស្រះជាមូលដ្ឋាន ឯទឹកអណ្ដូងមិនអាចហូបបានទេដោយមានជាតិកំបោរ ។ឯសក្តានុពល សេដ្ឋកិច្ចរបស់ខេត្ត គេសង្កេតឃើញមានដូចជា រ៉ែក្រោមដី (ធ្យូងថ្ម រ៉ែមាស និល ថ្មកំបោរ ដែក និង សំណជាដើមនៅក្រោមដី)។ ឯនៅលើដីវិញមានព្រៃឈើ ដំណាំស្រូវ ដំណាំកសិឧស្សាហកម្មសត្វ ព្រៃ ក្រៅពីនេះមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ គឺ កន្លែងដែលពួកមេខ្មែរក្រហមជាន់ខ្ពស់រស់នៅក្នុងអំឡុងពេលខ្លួន ដឹកនាំប្រទេស រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺឋិតនៅលើជួរភ្នំដងរ៉ែក ម្ដុំច្រកជាំសាង៉ាមក្នុងស្រុក អន្លង់វែងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ ខេត្តមានប្រាសាទបុរាណចំនួន១៨ផងដែរ ដើម្បីជូនភ្ញៀវជាតិនិង អន្តរជាតិទស្សនាកំសាន្ត ។
- ផ្សារ៖ គោកមន ចុងកាល់ ច្រកអន្តរជាតិជាំ ជប់គគីរ ត្រពាំងប្រាសាទ បន្ទាយអំពិល សំរោង អន្លង់វែង
កសិកម្ម[កែប្រែ]
ផ្ទៃដីសរុបរបស់ខេត្តមានទំហំ ៦១៥.៨០០ ហិចតា ។ ទិន្នន័យឃុំប្រភេទដីចំនួន ៧ ប្រភេទ គឺប្រភេទដីស្រូវវស្សា ដីស្រែបង្កើនរដូវ ដីស្រែប្រាំងស្រោចស្រព ដីស្រែប្រាំងប្រដេញទឹក ដីស្រូវចំការ ដីដាំដុះដំណាំផ្សេងៗ និងដីចំការមីនដោយសារគ្មានទិន្នន័យស្តីពី ផ្ទះសម្បែង និងដីផ្សេងៗ ហេតុទើបផលបូកប្រភេទផ្ទៃដីទាំង ៧ ប្រភេទខាងលើនេះមិនស្មើរនឹងផ្ទៃដីសរុបរបស់ខេត្ត ។ផលស្រូវសរុបនៃស្រុកបន្ទាយអំពិលមានចំនួនលើសស្រុកនានា គឺ ១៤.៦០៣ តោន ឯស្រុកលំដាបខ្ញុំទី២ ក្នុងការផលិតស្រូវគឺស្រុក សំរោង ។ ការគណនាក្នុងប្រជាជនម្នាក់ជាមធ្យម ត្រូវការហូបស្រូវ២៦០គីឡូក្រាមក្នុងមួយឆ្នាំ បើពិនិត្យលើផលិតផលស្រូវ ឃើញថាស្រុកបន្ទាយអំពិលអាចនាំស្រូវចេញបាន ចំណែកស្រុក៤ទៀត មិនអាចនាំផលិតផលស្រូវចេញទេ ព្រោះការផលិតតិចជាងសេចក្តីត្រូវការក្នុងស្រុកនីមួយ ជារួមខេត្តឧត្តរមានជ័យមិនអាចសល់ផលិតផលស្រូវសំរាប់នាំចេញបាន ឡើយ ។ខេត្តឧត្តរមានជ័យជាខេត្តមួយមិនសំបូរមុខរបរ សំរាប់រកស៊ីប៉ុន្មានទេបន្ទាប់ពីរដូវធ្វើស្រែ មានមុខរបរមួយចំនួនទៀត ដែលក្រៅពីធ្វើចំណាកស្រុកទៅធ្វើកម្មករនៅប្រទេសថៃ ហើយនិងធ្វើអ្វីផ្សេងៗទៀតដែលអាច ផ្គត់ផ្គង់ជីវភាពរបស់ពួកគាត់ ។ ជាពិសេសនៅស្រុកបន្ទាយអំពិល ក្រៅពីរដូវស្រែចំការចប់ ពួកគាត់តែងតែត្បាញក្រមា ដែលមានលក្ខណៈខុសប្លែកពីបណ្តាក្រមាខេត្តផ្សេងៗ មានលក្ខណៈក្បាច់ទំពក់រូបសេះ រូបដំរី និងរូបផ្សេងៗសំរាប់ចែក ជូនកូនចៅ រឺក៏ជូនចាស់ទុំក្នុងភូមិ និងយកទៅវត្ត ដើម្បីប្រគេនព្រះសង្ឃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រឺបុណ្យចូលឆ្នាំ ។ទេសចរណ៍[កែប្រែ]
ខេត្តឧត្តរមានជ័យបានទទួលកេរ្តិ៍ដំណែលវប្បធម៌មួយចំនួន ដែលសព្វថ្ងៃបានក្លាយជាតំបន់ទេសចរណ៍ដ៏គួរអោយចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើន។ ខេត្តឧត្តរមានជ័យរមណីយដ្ឋានវប្បធម៌ជាច្រើនរួមមានប្រាសាទបុរាណ(នៅមានរូបរាង) ១៨កន្លែង ស្ពានបុរាណ៧កន្លែង ទួលប្រាសាទ៨២កន្លែងនិងស្រះបុរាណ១៤កន្លែង។ ប្រាសាទសំខាន់នៅខេត្តឧត្តរមានជ័យ មានដូចជា ប្រាសាទព្រហ្មកិល ប្រាសាទតាមន្ត ជាដើម។ ក្រៅពីនេះនៅមានរមណីយដ្ឋានធម្មជាតិ៦កន្លែងទៀតសំរាប់ទាក់ទាញទេសចរណ៍។
Source:http://km.wikipedia.org/wiki/
Posted by specialshowtoday at 2:30 AM 0 comments
Labels: ខេត្តឧត្តរមានជ័យ
Subscribe to:
Posts (Atom)
